កាលពីថ្ងៃទី ៣០ ខែតុលាឆ្នាំ ២០១៧។ FCPF គឺជា កម្មវិធីរបស់ធានាគា ពិភពលោក ដែលផ្តល់ជំនួញ ជាមូលនិធិ ដល់ការ ត្រៀម លក្ខណៈ រេដបូក និង មូលនិធិកា បូន។ កម្មវិធីនេះ ត្រូវបានបង្កើត ឡើងដើម្បី ជួយដល់ ប្រទេសកំពុង អភិវឌ្ឍកាត់ បន្ថយការបញ្ចេញ ឧស្ម័នពីការ បាត់បង់ និងរេចរិល ព្រៃឈើ បង្កើន សន្និធិកាបូន និងការគ្រប់គ្រង ព្រៃឈើ ប្រកបដោយ និរន្តភាព។ ចំពោះប្រទេស កម្ពុជា មូលនិធិរបស់ FCPF គឺរៀប ចំឡើង សម្រាប់គាំទ្រ ដល់ដំណាក់កាលត្រៀមលក្ខណៈរេដបូក។
កសាងលើសមិទ្ធិផលរបស់ FCPF ជំហានទី ១ ដែលគំាទ្រប្រទេសកម្ពុជាក្នុងការរៀចំក្របខណ្ឌស្ថាប័នរេេបូក គោលនយោបាយនិងផែនការយុទ្ធសាស្រ្តរេដបូក និងការលើកកម្ពស់ការចូលរួមរបស់អ្នកពាក់ព័ន្ធ គម្រោង FCPFជំហាទី២ ដែលមានមូលនិធិសរុប ៥,២ លានដុល្លាអាមេរិច នឹងបន្តជួយគាំទ្រដល់កម្ពុជាត្រៀមលក្ខណៈពេញលេញឆ្ពោះទៅកាន់ដំណាក់កាលអនុវត្ថ។ ផែនការការងាររបស់ FCPF ជំហានទី២នឹងផ្តោតលើការពង្រឹងការរៀបចំប្រព័ន្ធគ្រប់គ្រងរេដបូក បង្កើតផែនការសកម្មភាពរេដបូក លើកកម្ពស់សមត្ថភាពថ្នាក់ក្រោមជាតិក្នុងការគ្រប់គ្រងធនធានធម្មជាតិ និងការរៀបចំប្រព័ន្ធត្រួតពិនិត្យព្រៃឈើ។