Home គោលនយោបាយ និងយុទ្ធសាស្រ្ត ប្រព័ន្ធទិន្នន័យគម្រោងរេដបូកជាតិ សេចក្តីណែនាំស្តីពីដំណើរការចុះបញ្ជីគម្រោងរេដបូក

សេចក្តីណែនាំអំពីអនុក្រឹត្យ

រាជរដ្ឋាភិបាលកម្ពុជាបានរៀបចំអនុក្រឹត្យស្តីពីការចូលរួមក្នុងយន្តការកាត់បន្ថយការ បញ្ចេញឧស្ម័នផ្ទះកញ្ចក់នៅកម្ពុជា ដើម្បីផ្តល់នូវវិធាននិងនិតិវធីពាក់ព័ន្ធសម្រាប់ការចូលរួមក្នុងយន្តការកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់នេះ។ នៅក្រោមអនុក្រឹត្យនេះ មានចែងពីមាត្រាដោយឡែកមួយ ដែលតម្រូវឱ្យរៀបចំនូវវិធាននិង និតិវិធីបន្ថែមសម្រាប់ការចូលរួមក្នុងយន្តការកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ពីការបាត់បង់និងរេចរឹលព្រៃឈើ (រេដបូក)។

ដំណើរការចុះបញ្ជី

គ្រប់គម្រោងពាក់ព័ន្ធនឹងព្រៃឈើទាំងអស់ដែលមានបំណងចង់ទទួលបានការទូទាត់ពីការកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ពីរេដបូក ឬក៏មានបំណងចង់បង្កើតនិងចេញវិញ្ញាបនបត្របញ្ជាក់លើឯកតាកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់ពីរេដបូក ត្រូវដាក់ពាក្យស្នើសុំចុះបញ្ជីគម្រោងនៅក្នុងប្រព័ន្ធទិន្នន័យគម្រោងរេដបូកជាតិ មកលេខាធិការដ្ឋានរេដបូក។ ការចុះបញ្ជីគម្រោងរេដបូកនៅក្នុងប្រព័ន្ធទិន្នន័គម្រោងរេដបូកជាតិ មានគោលបំណងបន្ស៊ីការអនុវត្តគម្រោងរេដបូកជាមួយនឹងយុទ្ធសាស្រ្តរេដបូកជាតិ រួមទាំងគោលការណ៍ណែនាំស្តីពីប្រព័ន្ធធានាសុវត្ថិភាពរេដបូក និងការលើកកម្ពស់ឱ្យមានការប្រើប្រាស់បទដ្ឋាននិងវិធីសាស្រ្តរួមគ្នា ក្នុងការវាស់វែង រាយការណ៍ និងផ្ទៀងផ្ទាត់ការកាត់បន្ថយការបញ្ចញឧស្ម័នផ្ទះកញ្ចក់។

img
img