កិច្ចប្រជុំក្រុមបច្ចេកទេសប្រព័ន្ធធានាសុវត្ថិភាពរេដបូក

1752

កិច្ចប្រជុំក្រុមបច្ចេកទេសប្រព័ន្ធធានាសុវត្ថិភាពរេដបូក នាថ្ងៃទី ០៣- ០៤ កក្កដា ឆ្នាំ ២០១៧ នៅទីក្រុងសៀមរាប ដើម្បីពិនិត្យមើលលើវឌ្ឍនភាពការងារប្រព័ន្ធធានាសុវត្ថិភាពរេដបូក និងពីភាក្សាលើគោលការណ៍ លក្ខណវិនិច្ឆ័យ និងសូចនាករប្រព័ន្ធធានាសុវត្ថិភាពរេដបូក។ កិច្ចប្រជុំនេះ មានការចូលរួមសរុបចំនួន ២០ រូបដែលជាមន្រ្តីបច្ចេកទេសមកពីក្រសួងបរិស្ថាន រដ្ឋបាលព្រៃឈើ រដ្ឋបាលជលផល ក្រសួងរ៉ែ និងថាមពល ក្រសួងមហាផ្ទៃ ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ និងក្រុមប្រឹក្សាយោបល់រេដបូក ដោយមានការសម្របសម្រួលពីលេខាធិការដ្ឋានរេដបូក និងមន្រ្តីទីប្រឹក្សាជំនាញ។