ការពិនិត្យចុងក្រោយលើសេចក្តីព្រាងយុទ្ធសាស្រ្តរេដបូកជាតិកម្ពុជានាថ្ងៃទី២-៣ ខែមិថុនា ឆ្នាំ២០១៦ នាខេត្តសៀមរាបលេខាធិការដ្ឋានរេដបូកកម្ពុជាបានរៀបចំកិច្ចប្រជុំពិគ្រោះយោបល់លើសេចក្តីព្រាងយុទ្ធសាស្រ្តរេដបូកជាតិកម្ពុជា។កិច្ចប្រជុំនេះបានប្រព្រឹត្តទៅ ដោយមានការចូលរួមពីក្រុមការងារបច្ចេកទេសរេដបូកកម្ពុជា តំណាងមន្រ្តី បច្ចេកទេសមកពីរដ្ឋបាលព្រៃឈើ រដ្ឋបាលជលផល អគ្គនាយកដ្ឋានរដ្ឋបាល ការពារ និងអភិរក្សធម្មជាតិ